ការធ្វើការជាមួយកុំព្យូទ័របណ្តាលឲមានភាពតានតឹងដែលប៉ះពាល់ដល់រាងកាយនិងខួរក្បាលខ្លាំងណាស់កាន់តែអាក្រក់ជាងនេះគឺការប្រើប្រាស់ឧបករណ៏មិនបានត្រឹមត្រូវការប្រើប្រាស់ឧបករណ៍ឲបានត្រឹមត្រូវជាវិធីសាស្រ្តមួយដ៏ល្អដែលអាចទប់ស្កាត់ពីភាពតានតឹងជាមួយការងាររយះពេលយូររបស់លោកអ្នក ។
ភាពតានតឹងគឺកើតចេញពីការរៀបចំឧបករណ៏មិនបានត្រឹមត្រូវតើអ្នកដឹងទេមានមនុស្សជាច្រើននៅលើពិភពលោកមិនសូវខ្វល់ខ្វាយលើការរៀបចំឥរិយាបថនិងឧបករណ៍ប៉ុន្មានទេពួកគេតែងតែធ្វើតាមទម្លាប់និងចំណងចំណូលចិត្តតែប៉ុណ្ណោះមូលហេតុនេះហើយទើបមនុស្សភាគច្រើនមានការធុញទ្រាន់លើការងារដែលខ្លួនកំពុងធ្វើ ?
ខាងក្រោមនេះជាការណែនាំមួយចំនួនដែលជាជំនួយដល់ការងាររយះពេលយូរបស់អ្នក
- ដាក់ក្តាចុច និង ភ្លៅរបស់អ្នកឲនៅជិតគ្នា
ការដាក់ក្តាចុចឲបានត្រឹមត្រូវជួយសម្រួលដល់កដៃនិងប្រអប់ដៃរបស់លោកអ្នកកុំឲមានបញ្ហានិងជំងឺផ្សេងៗងាយស្រួលក្នុងការចុច ។
ពេលនិយាយដល់ក្តាចុចគឺយើងគិតពីចន្លោះG និង H ជាចំនុចកណ្តាលដាក់ឲចំកណ្តាលនៃ LCD ឬ ចំកណ្តាល LOGO នៃ LCDកុំព្យូទ័ររបស់អ្នក,
គម្លាតពីខ្លួនអ្នកនិងក្តាចុចត្រូវសមល្មមមិនឆ្ងាយពេកនិងមិនជិតពេក
- ភ្នែករបស់អ្នកត្រូវស្ថិតនៅលើម៉ូនីទ័រឬLCD
អ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើនដាក់LCDខ្ពស់ជាងភ្នែកហើយធ្វើការបណ្តើរងើយបណ្តើរវាបណ្តាលឲឈឺកនិងរោយកជាខ្លាំង ។
ដូច្នេះសូមធ្វើការកែប្រែដោយដាក់កម្ពស់LCDស្មើរនិងភ្នែករបស់អ្នកទើ់បការសម្លឹងរបស់អ្នកធម្មតាមិនងើយកាត់បន្ថយភាពចុករោយក ។
- ជើងរបស់អ្នកត្រូវសង្កត់ទល់នឹងកម្រាលឥដ្ឋ
ការអង្គុយរយះពេលយូរគឺតែងតែមានការស្ទះសម្ពាតឈាមចរន្តឈាមរត់មិនបានល្អបណ្តាលឲមានបញ្ហាផ្សេងៗដល់រាងកាយរបស់យើង
ការអង្គុយត្រូវតែស្របតាមទម្រងដែលសមរម្យមនុស្សមួយចំនួនចូលចិត្តអង្គុយតាមចំណូលចិត្តដែលវាខុសនឹងទម្រងធ្វើឲឈាមរត់មិនបានល្អ
ការដាក់ជើងឲសមស្របគឺជាវិធីសាស្រ្តល្អហើយត្រូវប្រាកដថាបាតជើងរបស់អ្នកត្រូវតែដល់កម្រាលព្រោះវាជួយទប់ជំហរនិងកាត់បន្ថយទម្ងន់ ។
- ដាក់ម្រាមដៃលើក្តាចុចតាមក្បួន
ដាក់ដៃសំខាន់ណាស់ចំនុចនេះសម្រាប់ជនបរទេសគឺគេធ្វើបានល្អណាស់សម្រាប់ខ្មែរយើងក៏មិនអន់ដែរតែសម្រាប់ដៃថ្មីៗអាចនឹង
ពិបាករហូតដល់គិតថាដាក់យ៉ាងម៉េចក៏បានឲតែចុចបានការគិតបែបនេះខុសស្រលះព្រោះគ្រប់យ៉ាងគឺមានក្បួនរបស់គេ ។
- ដាក់ម៉ៅនិងការចុចលើម៉ៅតាមក្បួន
ទីតាំងម៉ៅនិងការចុចក៏សំខាន់ដែរពេលប្រើម៉ៅបើមានរបស់ទន់ៗកល់កដៃកាន់តែល្អ
ម៉ៅត្រូវដាក់ខាងស្តាំទន្ទឹមនិងក្តាចុចការចុចម៉ៅប្រើម្រាមដៃពីរគឺម្រាមដៃឆ្អុលនិងម្រាមដៃកណ្តាល
ម្រាមដៃឆ្អុលចុចផ្នែកខាងឆ្វេងនៃម៉ៅនិងបង្វិលម្រាមដៃកណ្តាលចុចផ្នែកខាងស្តាំនៃម៉ៅ ។